នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ និងគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានជួបប្រជុំការងារក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ការប្រាស្រ័យទាក់ទងគ្នា និងពិនិត្យពិភាក្សាលើរូបភាព និងឱកាស ដែលគណៈកម្មការទាំងពីរអាចសហការគ្នាក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម សម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំគណៈកម្មការទី៣ ព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន